៥ចំណុចសំខាន់ៗ ដែល​បុរស​ត្រូវ​ដឹង មុនពេល​រួមភេទ​ជាមួយ​ដៃគូ​ក្រមុំ​ព្រហ្មចារី
Loading...
1444397168.1

ទោះជាក្នុងយុគសម័យវិទ្យាសាស្ត្រទំនើប ដែលគូស្នេហ៍គូជីវិតមានការយល់ដឹងច្រើនពីរឿងផ្លូវភេទ ប៉ុន្តែសម្រាប់ការរួមភេទជាមួយនារីក្រមុំព្រហ្មចារីភាគីបុរសគួរតែដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឲ្យដំណើរការរួមភេទលើកដំបូងរបស់ស្ត្រីប្រពឹត្តទៅយ៉ាងរលូន ផ្អែមល្អែមមិនអាចបំភ្លេចបាន។

 

Loading...

បង្ហាត់បង្រៀននាងៈ អ្នកខ្លះអាចសប្បាយរីករាយក្នុងការបង្ហាត់បង្រៀនឲ្យនាងយល់។ ប៉ុន្តែចំពោះបុរសខ្លះ ការដែលត្រូវបង្ហាត់បង្ហាញនាងពីរឿងនេះ អាចជារឿងមួយធ្វើឲ្យពួកគេអស់អារម្មណ៍រួមភេទ។ តែបើមិនយល់ពីអារម្មណ៍របស់នាងទេ បែរជាគិតតែបំពេញចំណង់កាមគុណរបស់ខ្លួនឯង វាអាចធ្វើឲ្យនាងមានការមិនពេញចិត្ត។

 

អាការពេលរួមភេទៈ ដោយសារមិនធ្លាប់ឆ្លងកាត់ការរួមភេទ អាចធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យចាប់តាំងពីពេលបើកឆាកដំបូង រហូតដល់ចប់។ ស្រីក្រមុំព្រហ្មចារីម្នាក់ៗ តែងស្តែងចេញនូវអាការប្លែកៗមិនដូចគ្នាទេ។ ជាពិសេស គឺខណៈពេលជិតដល់ចំណុចកំពូលនៃភាពស្រណុកស្រួលធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលខ្លាំង។ បើនាងទុកក្រចកដៃ អ្នកត្រូវត្រៀមខ្នងសម្រាប់ស្វាគមន៍ស្នាមក្រចកឲ្យហើយទៅ ព្រោះខណៈពេលនាងត្រេកត្រអាលដោយភាពស្រណុកស្រួល ដៃទាំងទ្វេរបស់នាងអាចនឹងខ្វាចខ្ញាំខ្នងរបស់អ្នកឲ្យចេញឈាមបានដោយមិនដឹងខ្លួន។

 

តោងស្អិតដូចឈ្លើងៈ ដោយសារនាងនៅក្រមុំព្រហ្មចារីដែលទើបតែប៉ះពាល់អ្នកជាបុរសលើកដំបូងរបស់នាង ដូច្នេះហើយទើបធ្វើឲ្យនាងមានអារម្មណ៍យ៉ាងពិសេសមកលើអ្នក។ បន្ទាប់ពីបានកន្លងខ្លួនប្រាណនាងហើយ វាច្បាស់ណាស់ថា អ្វីៗនាងបានប្រគល់ជូនអ្នកក្នុងនាមជាស្វាមី ហើយនាងនឹងតោងអ្នកស្អិតដូចឈ្លើងអីចឹង។  

ត្រូវបបោសអង្អែលយូរៈ ការដែលត្រូវបបោសអង្អែលឲ្យបានយូរជាងធម្មតា ក៏ដោយសារហេតុផលថា នាងជាស្រីក្រមុំព្រហ្មចារីនេះឯង។ ដូចនេះទោះបីជាអ្នកជាស្វាមីរបស់នាងក៏ដោយ ប្រសិនបើអ្នកចាត់ការទាំងប្រញាប់ប្រញាល់ ឬតក់ក្រហល់ពេកនាងអាចនឹងបដិសេធ។ ជួនកាល បើប៉ះចំពេលស៊យអាចត្រូវមួយជើងរបស់នាងចំកណ្តាលដើមទ្រូងធ្លាក់ពីលើគ្រែក៏ថាបាន។ ដូច្នេះ ការលួងលោមបបោសអង្អែលនាងឲ្យបានយូរបន្តិចគឺជារឿងល្អ ដែលអ្នកគួរធ្វើដោយចៀសមិនរួច ដើម្បីឲ្យនាងយល់ព្រមប្រគល់ខ្លួនប្រាណដោយពេញចិត្ត។

 

ប្រយ័ត្នប្រឡាក់ៈ ក្រមុំព្រហ្មចារី គឺស្រីបរិសុទ្ធដែលពុំធ្លាប់ឆ្លងកាត់ការរួមភេទម្តងណាសោះឡើយ និយាយរួមទាំងការប្រើហត្ថាបំពេញចំណង់តណ្ហាខ្លួនឯង និងជាមួយស្រីៗគ្នាឯង (ស្រីស្រឡាញ់ភេទដូចគ្នា) ផងដែរ។ ដូចនេះ នៅពេលអ្នកធ្វើការស៊កបញ្ចូលអង្គជាតទៅក្នុងទ្វារមាសរបស់នាង ពេលនោះអាចធ្វើឲ្យសន្ទះព្រហ្មចារីដាច់រហែក បណ្តាលឲ្យមានឈាមហូរចេញមកជាមួយទឹករំអិល។ បើមិនចង់ឲ្យប្រឡាក់ត្រូវមានកម្រាលសម្រាប់ទ្រាប់ពីក្រោម ដើម្បីការពារការប្រឡាក់កម្រាលពូក។ ប៉ុន្តែ ទោះជាយ៉ាងណា ពុំមែនស្ត្រីក្រមុំព្រហ្មចារីទាំងអស់សុទ្ធតែមានឈាមនៅពេលរួមភេទលើកដំបូងនោះទេ ៕

 

ប្រភព http://has-has-ha.com

Loading...

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 31,Dec 1969 18:00 PM) | អ្នកទស្សនា 69076
អត្ថបទថ្មី
Loading...