ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Loading...

ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ម្នាក់​ដែល​ទទួលបាន​ការកោតសរសើ​រ និង គាំទ្រ​ទៅលើ​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​យ៉ាងខ្លាំង ។ ភាពលេច​ធ្លោ​នេះ បានធ្វើឱ្យ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ទទួលបាន​ការងារ​ក្រៅ​ជាច្រើន ដោយពេល​ថ្មីៗ​នេះ​រូបគេ​ទើបតែ​ទទួលបាន​ការថត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​ខោ​លី​អូ​ម៉ាក​ល្បី​ជាមួយ​តារា​សម្តែង​ស្រី ម៉ៃ​យ៉ា ហើយ​ក្នុង​ស្ប៉ត​នោះ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវជា​លើកសរសើរ​មិន​ដាច់​ពី​មាត់​ឡើយ លើ​រូបរាង​សង្ហា​របស់គេ ។​

Image may contain: 2 people, people smiling, people standing

​ជា​ការពិត​កីឡាករ​ឆ្នើម ប្រាក់ មុន្នី​ឧ​ត្ត​ម តែងតែ​ទទួលបាន​ការងារ​ក្រៅពី​វិស័យ​បាល់ទាត់​ជាច្រើន​មានដូចជា សម្តែង​កុន ស្ប៉ត​អប់រំ និង ថត​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​មួយចំនួន​ជាដើម ដោយឡែក​ពេល​ថ្មី​នេះ​ទៀត កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏​ចាប់បាន​ការងារ​ថត​ស្ប៉ត​ដ៏​ថ្មី​សន្លាង​មួយទៀត គឺ​ស្ប៉ត​ផ្សព្វផ្សាយ​ខោ​លី​អូ​ម៉ាក​ល្បី​មួយ ជាមួយ​ស្រី​ស្អាត​ដែលជា​តារា​សម្តែង​កូនកាត់ និង ល្បីឈ្មោះ ម៉ៃ​យ៉ា ជាមួយ​ការសហការ​យ៉ាង​ល្អ​ក្នុង​ស្ប៉ត​មួយ​នេះ ។​

Loading...

Image may contain: 2 people, people standing and text

​តាមរយៈ​ស្ប៉ត​ផ្សព្វផ្សាយ​នេះ កីឡាករ​ពាក់​ស្លាក​លេខ ៧ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវបាន​គេ​និយាយ​ដោយ​លើកសរសើរ​ថា មាន​រូបរាង​ស្រស់​សង្ហា​មិន​ចាញ់​តារា​ប្រុស​ល្បីៗ​មួយចំនួន​ឡើយ ពោលគឺ​រូបគេ​មាន​រាងកាយ​មាំមួន មាន​សាច់ដុំ​ហាប់​ណែន រីឯ​ទឹកមុខ​ស្រទន់​ក៏​គួរឱ្យ​ចូលចិត្ត ហើយ​អ្វីដែល​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ទ្វេដង​ទៀត​នោះ​គឺ​រូបគេ​បានបង្ហាញ​វត្តមាន​ថត​កៀត​កិត​នឹង​ស្រី​ស្អាត ម៉ៃ​យ៉ា ដែល​តារា​សម្តែង​មួយ​ដួង​មាន​រូប​សម្រស់​ស្រស់​សោភា​ក្នុង​ពិភព​សិល្បៈ ៕                                                                                              សាកល​

Image may contain: 3 people, people smiling, people standing and textImage may contain: 2 people, people smiling, people standing and textImage may contain: 2 people, people standingImage may contain: 1 personImage may contain: 1 person, close-up

Loading...

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដើម https://www.pmhotnews.com

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 15:30 PM) | អ្នកទស្សនា 177

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


Loading...
loading...

ព័ត៌មានដែលពេញនិយម


Copyright © 2016 khvideo24.com.