ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Loading...

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ហាមប្រាម​អភិបាល​តាម​តំបន់​នីមួយៗ ឲ្យ​ត្រៀមខ្លួន​ជាស្រេច​ថា បើ​ពួកគេ​ស្ថិតក្នុង​បញ្ជី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ពួកគេ​គួរតែបញ្ឈប់ ឬ លាលែង​ពី​តំណែង ប្រសិនបើ​មិន​ចង់​ស្លាប់ ។​

​ ​
​នៅក្នុង​សាលសន្និសីទ​មួយ​ដែលមាន​មនុស្ស​ប្រមាណ ២០០ នាក់​ចូលរួម ប្រធានាធិបតី​ល្បីឈ្មោះ​ព្រោះតែ​ការសម្អាត​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​វ័យ ៧១ ឆ្នាំ​រូបនេះ បាន​និយាយ​ក្តែ​ងៗ​ច្បាស់ៗ​ថា អភិបាល​តាម​ក្រុង​នីមួយៗ​គួរតែ​លាឈប់ ឬ បញ្ឈប់​ទង្វើ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងអស់ ប្រសិនបើ​មិន​ចង់​ឲ្យ​លោក​សម្លាប់ ។ លោក Duterte បានបញ្ជាក់​ទៀតថា លោក​នឹង​កោះហៅ​អភិបាល​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ឲ្យ​មក​នៅក្នុង​បន្ទប់​តែមួយ​ជាមួយគ្នា ហើយ​បោះ​ប​ញ្ជឺ​ឈ្មោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទៅលើ​តុ ហើយ​ប្រសិនបើ​មានឈ្មោះ​ពួកគេ​នៅក្នុង​បញ្ជី​ដ៏​ក្រាស់​នោះ លោក​មិន​ញញើត​ដៃ​ក្នុងការ​សម្លាប់​ពួកគេ​ចោល​នោះទេ ។

​ ​
​គួរ​បញ្ជាក់ដែរថា ប្រធានាធិបតី​រូបនេះ​បាន​បោសសម្អាត​ជន​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​មិន​ក្រោម ៥ ពាន់​នាក់​នោះទេ តាំងពី​ឡើងកាន់ដំណែង ហើយ​កេ​រ្ត៍​ឈ្មោះ​លោក​ក៏​ល្បី​ណាស់ដែរ​ជុំវិញ​ពិភពលោក​ចំពោះ​ចរិត​ដ៏​ក្អេងក្អាង មិន​ញញើត​នរណា​របស់លោក ៕

Loading...

​រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​)

Loading...

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដើម https://www.pmhotnews.com

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 20:30 PM) | អ្នកទស្សនា 265

Loading...
loading...

ព័ត៌មានដែលពេញនិយម


Copyright © 2016 khvideo24.com.