ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Loading...

​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​សម្រេចចិត្តថា​នឹង​ពង្រីក​ពី​៣២​ប្រទេស ទៅ​៤៨​ប្រទេស ចូលរួម​ក្នុង​ពានរង្វាន់ FIFA World Cup ចាប់ពី​ឆ្នាំ ២០២៦ តទៅ ។​ ​ការប្រកួត​សរុប​ក្នុង​ពានរង្វាន់ World Cup នឹង​ផ្លាស់ប្តូរ​ពី​ ៦៤ ​ប្រកួត​ទៅ​៨០​ប្រកួត​ប៉ុន្តែ​ចំនួន​ការប្រកួត​អតិបរមា​គឺ​ត្រឹមតែ​៧​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្រុម​ដែល​អាច​ឈ្នះ​ពាន ។​

Image may contain: one or more people

​ពានរង្វាន់​ទាំងមូល​នឹង​បញ្ចប់​ត្រឹម ៣២ ថ្ងៃ ដើម្បី​បង្ហាញ​ដល់​ក្រុម​នៅ​តំបន់​អឺរ៉ុប​ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​។ ក្រុម​នៅ​ទ្វីបអឺរ៉ុប​ទាំងនោះ​ក៏​ធ្លាប់បាន​ជំទាស់​ទៅនឹង​ការកែទម្រង់​ដោយសារតែ​កាលវិភាគ​ដ៏​មមាញឹក​នៃ​បាល់ទាត់​អន្តរជាតិ​ផងដែរ ។​

Loading...

Image may contain: 15 people, people smiling

​បន្ទាប់ពី​ប្រជុំ​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស នៅ​ថ្ងៃ​អង្គារ​នេះ FIFA បានសម្រេច​បង្កើន​ចំនួន​ក្រុម​លេង​នៅ World Cup ដល់​ទៅ ៤៨ ក្រុម ចាប់ពី​ឆ្នាំ ២០២៦ ។ ទម្រង់​ថ្មី​នេះ មានន័យថា​នឹងមាន​វគ្គ​ចែក​ពូ​ល ១៦ ពូ​ល ហើយ​ក្នុង ១ ពូ​ល​មាន​៣​ក្រុម ។ យក​លេខ ១ និង​លេខ ២ ក្នុង​ពូ​ល​នីមួយៗ សល់​ត្រឹម ៣២ ក្រុម ប្រកួត​វគ្គ​ខ្វែង​ជម្រុះ​ចាញ់​ធ្លាក់ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដូច​តាម​ទម្រង់​ចាស់​តាំងពី​ឆ្នាំ ១៩៩៨ មក​ដែរ ៕ អត្ថបទ​៖ សុគន្ធ​តារា

Loading...

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដើម https://www.pmhotnews.com

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 22:00 PM) | អ្នកទស្សនា 16

Loading...
loading...

ព័ត៌មានដែលពេញនិយម


Copyright © 2016 khvideo24.com.