ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Loading...

ខេត្តស្ទឹងត្រែង៖ នារីវ័យក្មេងម្នាក់ នៅសុខៗស្រាប់តែលោតទឹក ខណៈនាងកំពុងតែបេះផ្លែល្វារ បាត់ខ្លួនអស់ជាង៦ម៉ោង ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០៩មករា នៅចំនុចកំពង់ទឹក មុខបន្ទាយយោធាសឹករង ស្ថិតភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ អ្នករកត្រីនៅក្បែរនោះ បានឲ្យដឹងថា៖ ដំបូងឡើយ ឃើញនាងកំពុងបេះផ្លែល្វារពីរនាក់ក្មេងស្រីម្នាក់ទៀត ដែលដើមល្វារនោះដុះនៅមាត់ទន្លេ នៅសុខៗក៏ស្រាប់តែនាង លោតទឹកតែម្តង ដោយមិនដឹងពីមូលហេតុ ។ ភ្លាមៗនោះ អ្នករកត្រីក៏បានប្រកូកប្រកាស ហៅគ្នាឲ្យមកជួយមុជទឹករាវរកនារីរងគ្រោះ តែរកពុំឃើញសោះឡើយ ។ អ្នកភូមិនិងឪពុកម្តាយនាង នាំគ្នាមុជទឹកនិងជិះទូកស្វែងរកក្ រែងនាងអណ្តែតមកវិញ ក៏តែនៅមិនឃើញ ធ្វើឲ្យឪពុកម្តាយនារីរងគ្រោះទ្រហោយំយ៉ាងខ្លាំង ក្នុងសភាពអស់សង្ឃឹម ដោយបាត់បង់កូនស្រីជាទីស្រលាញ់ ។

រហូតមកដល់ម៉ោងជាង៤រសៀល ទើបអ្នកភូមិរកឃើញ នារីរងគ្រោះអណ្តែតឡើងមកវិញ ត្រង់ចំនុចចំងាយ ពីកន្លែងកើតហេតុប្រហែល៤០ម៉ែត្រ រខាងលើកំពង់ទឹក ដោយពាក់កណ្តាលខ្លួនលិចបាត់ក្នុងទឹក និងពាក់កណ្តាលខ្លួនផុសផុតពីទឹក ទាំងសភាពមិនដឹងខ្លួន ភ្លាមនោះឪពុកម្តាយនារីរងគ្រោះ បាននាំយកនារីរងគ្រោះទៅសង្រ្គោះ នៅមណ្ឌលសុខភាពភូមិកំភុន បានប្រហែលជា១៥នាទីក្រោយមក ទើបនាងដឹងខ្លួនវិញ គ្រាន់តែថានាងនៅអស់កំលាំង ។

Loading...

លោកភែង ថងធែង អាយុ៤២ឆ្នាំ ត្រូវជាឪពុកនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា៖ កូនស្រីគាត់ឈ្មោះធែង ជីឡា អាយុ១៨ឆ្នាំ ជាកូនទីពីរក្នុងចំណោងបងប្អូន៤នាក់ (ស្រីពីរនាក់ប្រុសពីរនាក់)នាងទើបតែភ្ជាប់ពាក្យបានជាង៨ខែ ហើយនាងមិនដែលមានរឿងទាស់ទែងអ្វីក្នុងរង្វង់គ្រួសារ ឬក៏ជាមួយបងប្អូនឪពុកម្តាយនោះទេ នៅសុខៗស្រាប់តែមានគេរត់មកប្រាប់ថា កូនគាត់បានលោត ទឹកទន្លេលិចបាត់ខ្លូនហើយ ទើបមានការភ្ញាក់ផ្អើល ទាំងអ្នកភូមិផងដែរ ។លោកថងធែង បានរៀបរាប់បន្តថា៖ តាំងពីតូចរហូតដល់ធំដឹងក្តីនាង ធែង ជីឡា មិនមានរឿងអ្វីដែលគួរឲ្យកត់សម្គាល់ថា ខុសប្រក្រតីនោះឡើយ ហើយមិនដែលមានជម្ងឺឈឺថ្កាត់ អ្វីជាដុំកំភួននោះដែរ ។

នាងធែង ជីឡា(នារីរងគ្រោះ) បានរៀបរាប់ដំណើររឿង ក្នុងអំឡុងពេលដែលនាង បាត់ខ្លួននេះថា៖ មានសត្វពស់ធំៗមួយគូពណ៌ខ្មៅ បានមកនាំយកនាងទៅលេងក្នុងរូងមួយ តែមិនដឹងនៅទីណា គ្រាន់តែដឹងថា នៅក្នុងរូងសត្វពស់ ហើយសត្វពស់នោះទុកឲ្យនាងនៅ អង្គុយលេងអស់រយៈពេលយ៉ាងយូរទើបសត្វពស់ទាំងគូនោះបាននាំនាងយកមកវិញហើយថែមទាំងនិយាយប្រាប់នាងថា (គេមិនធ្វើអីនាងទេគ្រាន់តែនាំទៅលេងតែប៉ុណ្ណោះ ហើយគេនឹងនាំនាងមកវិញ) គ្រានោះ នាងមានការភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះនាងមិនធ្លាប់ដែលបានឃើញសត្វពស់ដ៏ធំយ៉ាងនេះទេ !ក្រោយមកនាងក៏លែងដឹងខ្លួនលែងដឹងអ្វីទាំងអស់ ។

លោកធឹង សួន អាយុ៣៤ឆ្នាំជាអ្នកភូមិរស់នៅក្បែរខាងគ្នាក៏បានរៀបរាប់ឲ្យដឹងដែរថា៖នៅក្នុងភូមិកំភុននេះ កាលពីមុនគឺមិនធ្លាប់ មានរឿងហេតុភេទបែបនេះកើតឡើងនោះទេ ឯរឿងអបិយ៍ជំនឿផ្សេងៗទៀតដែលលោកធ្លាប់បានឮនោះ ក៏គ្រាន់តែជារឿងនិទានតៗគ្នាតាមរយៈចាស់ៗក្នុងភូមិតែប៉ុណ្ណោះ ស្រាប់តែពេលនេះបានឃើញផ្ទាល់ភ្នែកហើយ លោកជឿថាវារឿងអបិយ៍ជំនឿពិតៗណាស់ សំរាប់អព្ភូតហេតុដ៏អស្ចារ្យនេះនៅក្នុងភូមិកំភុនរបស់លោក ។

ជុំវិញរឿងដែលនារីវ័យក្មេងម្នាក់ លោតទឹកលិចបាត់ខ្លួនជាង៦ម៉ោង ទើបផុសមកវិញហើយនៅមានជីវិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអ្នកនៅទីនោះលាន់មាត់គ្រប់ៗគ្នាថា វាជារឿងអបិយ៍ជំនឿយ៉ាងពិតប្រាកដមែន គឺពួកគាត់នាំគ្នាជឿ១០០% ៕

ប្រភព ៖ vd7news.com

Loading...

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដើម #

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 01,Jan 1970 07:00 AM) | អ្នកទស្សនា 8819

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


Loading...
loading...

ព័ត៌មានដែលពេញនិយម


Copyright © 2016 khvideo24.com.