ទីបំផុតលោកសុខ គា បង្ហើបថាពិតជាមានការអន់ចិត្តជាមួយលោកពាក់ មីនិងអ្នកនាង ខ្ញុងមែន
Loading...

បន្ទាប់​ពី​​ប្រកាស​ឈប់​ធ្វើ​ពិធី​ករ​កម្មវិធី​"សំណើចតាមភូមិ"​និង​"ផ្ទះ​លោក​តា"​ភ្លាម​លោក​ដួង​សុខគា​បាន​​​បង្ហើប​ប្រាប់Sabay​ថា​លោក​គ្រោង​នឹងបង្កើត​កម្មវិធី​ថ្មី​មួយ​ដោយ​ខ្លួន​ឯង​ហើយ​ផែនការ​នោះ​លោក​គ្រោង​យក​​​ទៅ​ជួប​ពិភាក្សា​ថ្នាក់​ដឹក​នាំ​ខាង​លើ​ឆាប់ៗ​ខាង​មុខ​​នេះ។

កម្មវិធី​ដែល​លោក​ដួង​សុខគា​គ្រោង​បង្កើត​នោះ​ជា​កម្មវិធី​មួយ​​​​ទាក់​ទង​នឹង​វប្បធម៌​ប្រពៃណី​ដោយ​មាន​ការ​បញ្ចូល​កំប្លែង​លេង​សើច​ខ្លះៗ​តែ​​កាល​លេង​សើច​មិន​លើស​លួស។"ខ្ញុំ​​ចូល​ចិត្ត​វប្បធម៌​អី​ចឹង​ខ្ញុំ​ចង់​អភិរក្ស​តែ​ខ្ញុំ​ចង់​​ឲ្យ​មាន​Creative​ឥឡូវ​ហ្នឹង​កំពុង​គិត​តែ​​មិន​​ទាន់​ដឹង​ថា​ថ្នាក់​ដឹក​នាំ​គាត់​ព្រម​ឬ​អត់​ទេ"​លោក​ដួង​សុខគា​​លើក​ឡើង។

ឆ្លង​តាម​បទពិសោធន៍​ការងារ​កន្លង​មក​ការ​ងាក​មក​ផលិតកម្ម​វិធី​ដោយ​ខ្លួន​ឯង​នេះ​មិន​ជា​បញ្ហា​ចោទ​​ជា​មួយ​លោក​ដួង​សុខគា​ឡើយ។​តារា​រូប​នេះ​ប្រាប់​ថា​កម្មវិធី​កន្លង​មក​លោក​បាន​ជួយ​គំនិត​ថ្មីៗ​ដល់​ក្រុម​ការងារ​ច្រើន​ដូច​នេះ​មិន​មែន​​ជា​រឿង​ពិបាក​នោះ​ទេ។

Loading...

លោក​ដួង​សុខគា​បាន​ចូល​​បម្រើ​ការងារ​នៅ​​ទូរទស្សន៍​CTN​ក្នុង​អំឡុង​ឆ្នាំ២០០៩​ជា​បុគ្គលិក​ជាប់​កុងត្រា។​ទោះ​បី​ជា​លោក​ដួង​សុខគា​លា​ឈប់​ពី​កម្មវិធី​"សំណើច​តាម​ភូមិ​"​និង​"ផ្ទះ​លោក​តា"បែប​នេះ​ក្ដី​តារា​មាន​កំណើត​មក​ពី​ខេត្ត​តាកែវ​រូប​នេះ​នៅ​​តែ​មាន​ឈ្មោះ​​ជា​បុគ្គលិក​ទូរទស្សន៍​​ខាង​លើ​​ដដែល។​បច្ចុប្បន្ន​លោក​នៅ​សល់​កម្មវិធី​ក្នុង​ដៃ​មួយ​ទៀត​គឺ​"ប្ដី​ខ្ញុំ​ខ្លាំង"។

ដួង​សុខគា​ទទួល​ស្គាល់​ថា​ការ​ឈប់​ពី​កម្មវិធី"សំណើច​តាម​ភូមិ​"​និង​"ផ្ទះ​លោក​តា"​ដោយសារតែ​​មាន​​ការ​អាក់អន់ចិត្ត​ពី​នាយ​ពែកមី​និង​នាង​ខ្ញុង​ក្នុង​កម្មវិធី​កាត់​សក់​មួយជា​មួយ​គ្នា​។​ការ​បោះសម្ដី​មិន​គោរព​​ចាស់​ទុំ​របស់​តារា​ទាំង​ពីរខាង​លើ​លោក​ប្រាប់​ថា​មិនមែន​តែ​លើក​ទី​១នោះ​ឡើយ។​លោកសូម​មិន​អធិប្បាយ​បញ្ហាខាង​លើ​ឲ្យ​លើស​ពី​នេះ​ឡើយ។

ជា​មួយ​គម្រោងការ​បង្កើត​កម្មវិធី​ថ្មី​ដូច​បាន​រៀបរាប់​ខាង​លើ​មិន​ទាន់​ដឹង​ថា​ថ្នាក់​គ្រប់គ្រង​របស់​CTN​ព្រមព្រៀង​រាល់​សំណើ​​​​រនោះ​ទេ​ប៉ុន្តែ​លោក​ដួង​សុខគា​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​ខ្លួន​នឹង​កាន់​គម្រោង​នោះ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ឆាប់ៗ​នេះ​ហើយ​ថ្នាក់​ដឹក​នាំ​អូខេ​លោក​ប្ដេជ្ញា​​ថា​នឹង​​ព្យាយាម​បង្កើត​គំនិត​ថ្មីៗ​ល្អ​ៗឲ្យ​បាន​ច្រើន៕

ប្រភព សប្បាយ

Loading...

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 31,Dec 1969 18:00 PM) | អ្នកទស្សនា 104701
អត្ថបទថ្មី
Loading...