ជីវិតគ្រួសារលោក ព្រាប សុវត្ថិ និង ភរិយា
Loading...

កំពូលតារាចម្រៀងបង្គោលចាស់ប្រចាំផលិតកម្ម រស្មីហង្សមាស ព្រាប សុវត្ថិ ស្ងាត់ៗឈានចូលជិត ២០ ឆ្នាំ ហើយនៃការប្រឡូកចូលសិល្បៈរបស់លោក បើគិតចាប់ពីឆ្នាំប្រឡូកជាប់លាប់ ១៩៩៧ រហូតមកដល់បច្ចុប្បន្ននេះ ។ តារាចម្រៀងជើងខ្លាំងថេរទាំងរូបសម្រស់ ថេរទាំងកេរ្តិ៍ឈ្មោះរូបនេះ បើគិតពីអាយុវិញគឺជ្រេមិនធម្មតានោះឡើយ អាចនិយាយបានថា ស្ទើរតែអាចធ្វើជាឪពុករបស់តារាវ័យក្មេងជំនាន់ក្រោយបាន ព្រោះលោកមានឆ្នាំកំណើត ២៧ កុម្ភៈ ១៩៧៦ បើគិតមកទល់ពេលនេះ គឺលោកមានវ័យ ៤០ ឆ្នាំ ទៅហើយ ប៉ុន្តែបើនិយាយពីរូបរាងពេល នេះវិញគឺថា តារាវ័យក្មេងជំនាន់ក្រោយសុំខ្មាស ។

ទោះបីជា ព្រាប សុវត្ថិ មានវ័យជ្រេបន្ដិចទៅហើយក្ដី ក៏តារាដែលក្ដោបក្ដាប់ភាពល្បីល្បាញជិតពីរទសវត្សរ៍រូបនេះ នៅតែអាចរក្សាតំណែងជាតារាកំពូលរបស់ខ្លួនបានយ៉ាងល្អ ទាំងតម្លៃខ្លួនក៏កើនឡើងជាលំដាប់ទៅតាមឆ្នាំ ដែលស្ទួយឱ្យតារារូបនេះ កើបដុំដុល្លាររាប់សិបម៉ឺនដុល្លារក្នុងមួយខែៗ ធ្វើឱ្យលោកក្លាយជាតារាដែលមានជីវភាព ហ៊ឺហា និង ជាតារាដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាក់ជួរមុខក្នុងប្រទេស ដែលពេលនេះ គេបានដឹងថា ព្រាប សុវត្ថិ ជិះឡានពីរគ្រឿងឆ្លាស់គ្នាគឺ Ford ១២ កៅអីពណ៌ស ស៊េរីឆ្នាំ ២០១០ តម្លៃ ១០ ម៉ឺនដុល្លារ និង ឡាន Rang Rover ពណ៌ខ្មៅតម្លៃ ១២ ម៉ឺនដុល្លារ ឯណោះ ។

ងាកមកជីវិតគូវិញគេបានដឹងថា ពេលនេះ ព្រាប សុវត្ថិ បានរៀបការហើយមានកូនប្រុសចំនួនបីនាក់ទៅហើយ ដែលពួកគេពេលនេះពេញរូបពេញរាង ហើយសុទ្ធតែមានរូបរាងខ្ពស់ស្រឡះស្រស់សង្ហាមិនចាញ់លោកប៉ុន្មាននោះឡើយ ។ លោក ព្រាប សុវត្ថិ គឺជាតារាមួយរូបដែលមិនធ្លាប់ជួបរឿងអាស្រូវស្នេហាក្រៅឆាកផ្ដេសផ្ដាសនោះ ឡើយ ដែលកន្លងមកភរិយារបស់លោកក៏ធ្លាប់ចេញមុខអះអាងសរសើរប្ដីរបស់ខ្លួនថា «ជាស្វាមីល្អស្មោះស្នេហ៍ បំផុត» ផងដែរ ។

គួរបញ្ជាក់ឱ្យដឹងដែរថា ព្រាប សុវត្ថិ មានទីកន្លែងកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល កើតនៅក្រោមដើមស្នាយ ព្រោះតែប្រទេសកើតសង្គ្រាម ។ លោកបានរៀបអាពាហ៍ពិពាហ៍នៅខែមេសា ឆ្នាំ ១៩៩៧ ជាមួយនឹង ភរិយា របស់លោកឈ្មោះ ឡុង ស្រីមុំ ជាអ្នកស្រុកកំពង់ចាម ហើយរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គលមកដល់សព្វថ្ងៃនេះ ដោយទទួលបានចំណងដៃកូនប្រុសចំនួន ៣ នាក់ ៕ ភូមិន្ទ



ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដើម => PMHOTNEWS

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Sunday 02,Oct 2016 08:00 AM) | អ្នកទស្សនា 83267
អត្ថបទថ្មី
Loading...